យថាទស្សន៍​សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះងើបឡើងវិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) បានប្រកាសរបាយការណ៍ យថាទស្សន៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ ដែលបានលើកឡើងអំពីចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ជាមួយនឹងចំណុចភ្លឺស្វាង ក៏ដូចជាសម្ពាធដែលប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ ចំណុចភ្លឺដ៏សំខាន់នៃសេដ្ឋកិច្ចនៅក្នុងប៉ុន្មានខែដើមឆ្នាំនេះ គឺជាការស្តារឡើងវិញសកម្មភាពនាំចូល-នាំចេញ និងការវិនិយោគពីបរទេស។ ក្នុងនោះប្រាក់ចំណូលពីការនាំចូលនាំចេញកើនឡើង ១៥,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; អតិរេកពាណិជ្ជកម្មត្រូវបានរក្សាក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃនាំចេញក្នុងរយៈពេល ៤ ខែដើមឆ្នាំត្រូវបានប៉ាន់ប្រមាណមានចំនួន ៨,៤ពាន់លានដុល្លារអាមេរិក។

យថាទស្សន៍​សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះងើបឡើងវិញ - ảnh 1ជំនួបពិភាក្សា "ពិភាក្សាគោលនយោបាយ៖ ស្ថិរភាពទីផ្សារមាស; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច;  បង្កើតសន្ទុះងើបឡើងវិញក្នុងបរិបទពិភពលោកមិនច្បាស់លាស់" នាព្រឹកថ្ងៃទី ១៧ ឧសភា។ រូបថត៖ VOV

លោកបណ្ឌិត Can Van Luc ប្រធានសេដ្ឋវិទូ BIDV និងជានាយកវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ BIDV ជឿជាក់ថា នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមអាចសម្រេចបាន គោលដៅកំណើន GDP ពី ៦-៦,៥% ជាក់ជាពុំខាន។ លោកក៏បានលើកឡើងពីជំណុចដែលត្រូវយកចិត្តទុកដាក់ ដែលប៉ះពាល់ដល់ម៉ាគ្រូសេដ្ឋកិច្ចនាប៉ុន្មានខែខាងមុខ៖ “ត្រូវយកចិត្តទុកដាក់លើកំណើនមិនស្មើគ្នារវាងវិស័យ ផ្នែក និងរវាងមូលដ្ឋាននានា។ ទន្ទឹមនឹងនោះ នៅមានកត្តាមិនស្ថិតស្ថេរមួយចំនួន។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល ៣ ខែដើមឆ្នាំបានកើនឡើងខ្ពស់ ប៉ុន្តែនៅចុងខែមេសា កំណើនបានថយចុះម្តងទៀត បើទោះបីជាសន្ទស្សន៍ PMI លើសពី ៥០ពិន្ទុក៏ដោយ។ នេះបង្ហាញថា ត្រូវយកចិត្តទុកដាក់លើគោលនយោបាយសេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ